(ភ្នំពេញ)៖ ដោយសារតែស្មុគស្មាញចិត្តត្បិតលក់អីវ៉ាន់មិនសូវដាច់ អាជីវកលក់សម្លៀកបំពាក់ម្នាក់បានទិញស្រាបៀរ កម្ពុជា ២កំប៉ុងមកពិសា ដើម្បីបំបាត់ភាពសៅហ្មង សំណាងឈ្នះបាន៥លានរៀលទាំងយប់។
កញ្ញា ភ័ណ្ឌ ស្រីធិ អាយុ២៤ឆ្នាំ អាជីវកនៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបរាប់ថា៖ «ខោអាវមានតែបន្តិច ទើបមិនសូវមានជម្រើសច្រើនឲ្យគេសង្វាតចាំទិញ។ ម្យ៉ាងអត់មានលុយទិញអីវ៉ាន់ថែមសម្រាប់ភ្ជុំបិណ្ឌនេះផង ខ្ញុំពិបាកចិត្តណាស់។ ជួនជាចុងខែសីហាផង ប្អូនស្រីខ្ញុំបបួលហូបស្រាបៀរបន្តិច ខ្ញុំក៏ចូលរួមជាមួយគេ ដោយទិញតែ២កំប៉ុងចែកគ្នាម្នាក់១កំប៉ុង ដល់តែគាស់ឆាច់ ចេញមក៥លាន ខ្ញុំអរអឺយអរ រកពាក្យនិយាយមិនបាន»។
កញ្ញាបន្តថា ទឹកប្រាក់នេះនឹងយកទៅចែកស្មើជាមួយប្អូនស្រី ព្រោះចៃដន្យអ្វី គាត់ជាអ្នកនាំ លាភមកឲ្យកញ្ញា ធ្វើឲ្យកញ្ញាអាចពង្រីកមុខរបរចំរដូវបុណ្យភ្ជុំបិណ្ឌតែម្តង។
គាស់ស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៥០ លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល និង ១ម៉ឺនរៀលជាច្រើនរយរង្វាន់៕
ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!