(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រោយកិច្ចប្រជុំនេះ ក្រសួងការងារបានអះអាងថា ជាលទ្ធផល ភាគីនីមួយៗបានបង្ហាញនូវបច្ចេកទេស នៃលក្ខណវិនិច្ឆ័យទាំង៧ ប្រកបដោយភាពចាស់ទុំ ភាតរភាព និងសាមគ្គីភាពជាមួយគ្នា។

ក្រសួងការងារបានបន្តទៀតថា ទន្ទឹមនឹងនេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ក៏បានឯកភាពគ្នាបន្តកិច្ចពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០២០នេះ បានកើនដល់ ១៩០ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២១ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖