(ភ្នំពេញ)៖ ដេីម្បីដោះស្រាយបញ្ហាប្រឈមនេះ និងយោងតាមផែនការដឹកនាំជាអាទិភាពរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងតំបន់មួយចំនួនក្នុងភូមិសាស្ត្រផ្នែកខាងលិចរាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយ លោក សេង គន្ធ លោក កៀង ល័ក្ស និងលោក ហោ វាសនា អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌ សហការជាមួយ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពគ្រឿងចក្ររបស់មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះកាយអូរក្នុងភូមិសាស្ត្រខណ្ឌកំបូល នៅផ្លូវលេខ៤២ ចំនុចព្រំប្រទល់សង្កាត់កំបូល និងសង្កាត់ឪឡោក។
ក្រោមម្លប់នៃសន្តិភាព បានធ្វេីឲ្យបរិយាកាសសេដ្ឋកិច្ចសង្គម មានការីកចម្រេីនជាលំដាប់ ជាពិសេសរាជធានីភ្នំពេញបានពង្រីកខ្លួនជាបន្តបន្ទាប់ ក្នុងនោះខណ្ឌកំបូល ដែលជាខណ្ឌមួយទេីបបង្កេីតថ្មី ស្ថិតជាយខាងលិចរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍរីកចម្រេីនគួរឲ្យសម្គាល់ ដែលធ្វេីឲ្យមានកំនេីនប្រជាពលរដ្ឋរស់នៅច្រេីន និងត្រូវដោះស្រាយបញ្ហាប្រឈមដូចជាការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ជាដេីម ។
សូមបញ្ជាក់ថា អូរខ្សាច់ជាអូរធម្មជាតិ និងជាផ្លូវទឹកយុទ្ធសាស្ត្រ ដ៏មានសារសំខាន់ដេីម្បីញ្ចៀសជំនន់ទឹកភ្លៀងហូរចូលរាធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងបានភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ឆ្ពោះទៅបឹងតាមោក ដោយឆ្លងកាត់ភូមិសាស្ត្រអង្គស្នួល សង្កាត់កំបូល សង្កាត់ឪឡោក និងសង្កាត់ស្នោរ ក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ប្រវែង១៨ គីឡូម៉ែត្រ៕