(ភ្នំពេញ)៖ ក្នុងចំណោមភេសជ្ជៈជាច្រើននៅលើទីផ្សារ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ហាក់ត្រូវប៉ាន់ខ្លាំង ទាំងសម្រាប់ពុទ្ធបរិស័ទទិញយកទៅប្រគេនព្រះសង្ឃ។
លោកស្រី នន់ ពិសី អ្នកលក់ចាបហួយនៅម្តុំ ចំការដូង ដែលបានរៀបចំសាដក់សម្រាប់លក់ផងដែរនោះ បានឲ្យដឹងថា៖ «អ្នកទិញភាគច្រើនទិញទឹកសុទ្ធ ជាមួយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលអាចជួយពង្រឹងសារពាង្គកាយ។ ដល់អីចឹងទៅ គាត់ច្រើនតែទិញអីដែលប៉ូវកម្លាំង ផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់ព្រះសង្ឃ ព្រោះថាប្រគេនទៅ ព្រះអង្គដឹងតែឆាន់ហើយ»។
ឆ្លើយតបនឹងសំនួរថា ហេតុអ្វីបានជាត្រូវទិញភេសជ្ជៈប៉ូវកម្លាំងដើម្បីប្រគេនព្រះសង្ឃ លោក វ៉ាត វណ្ឌ អ្នកដំណើរដែលឈប់ទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទាំងកេសៗនៅឯបញ្ជរលក់ប្រូម៉ូសិនម្តុំផ្សារបឹងបៃតង បាននិយាយថា៖ «វើក WURKZ នេះ ខ្ញុំទិញទុកយកទៅវត្តខ្លះ និងហូបខ្លួនឯងខ្លះ។ ទីមួយ ដោយសារព្រះអង្គអត់អាចឆាន់ល្ងាចទេ អីចឹងទៅ លោកក៏អស់កម្លាំងដែរ ព្រោះត្រូវងើបតាំងពីព្រឹកព្រហាម។ ទីពីរ ចង់ថាបើទិញវើកទៅក៏ត្រូវម្យ៉ាងដែរ ព្រោះមានរង្វាន់ច្រើន បើព្រះអង្គគាស់ត្រូវ ខ្ញុំក៏ដូចជាបានបុណ្យបន្ថែមទៀតដែរ»។
ទឹកគឺជាសារធាតុដ៏សំខាន់បំផុតជួយទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្ស មិនថាគ្រហស្ថ ឬបព្វជិតនោះទេ។ ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ជួយរក្សារតុល្យភាពទឹកក្នុងខ្លួន មិនថាអ្នកបំពេញការងារធ្ងន់ ឬស្រាល ហើយភេសជ្ជៈប៉ូវកម្លាំងក៏បានក្លាយជាជម្រើសភេសជ្ជៈបន្ថែម ដែលមិនត្រឹមតែជួយបង្រ្គប់ជាតិទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតី ទប់ទល់នឹងភាពងងុយ និងអស់កម្លាំងបានផងដែរ៕