(ភ្នំពេញ)៖ ពលរដ្ឋខ្មែរស្រ្តីមេផ្ទះ នៅតែអាចទទួលបានឱកាសការងារដោយមានប្រាក់ខែខ្ពស់ នៅទីក្រុងហុងកុង ជាមួយក្រុមហ៊ុនអ៉ិនធើណេសិនណល អ៉ីហ្ស៉ី រាជ ទោះបីជាប្រឈមនឹងស្ថានភាពលំបាក ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ ក្រុមហ៊ុនអ៉ិនធើណេសិនណល អ៉ីហ្ស៉ី រាជ ឯ.ក (International Easy Reach Co., Ltd) គឺជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងារស្ត្រី ដែលចង់ទៅធ្វើការ នៅទីក្រុងហុងកុង។
អ៉ិនធើណេសិនណល អ៉ីហ្ស៉ី រាជ ឯ.ក ជាក្រុមហ៊ុនស្របច្បាប់មួយ ដែលធ្វើការជ្រើសរើសពលករខ្មែរ ដើម្បីបណ្តុះបណ្តាល និងគ្រប់គ្រងពលករខ្មែរ ដែលមានបំណងចង់ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។ ហុងកុង គឺជាទីក្រុងមួយដែលមានភាពជឿនលឿននៅគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច បានធ្វើអោយហុងកុងក្លាយជាទីក្រុងដែលលេចធ្លោនៅលើពិភពលោក។
នៅតំបន់រដ្ឋបាលពិសេសហុងកុង មានសន្តិសុខ សុវត្ថិភាពខ្ពស់ និងច្បាប់ទម្លាប់ត្រឹមត្រូវក្នុងការរស់នៅរបស់ប្រជាជនហុងកុង រួមទាំងពលករដែលទៅធ្វើការនៅទីនោះផងដែរ។ ដោយហេតុដូចបានរៀបរាប់ខាងលើ ទើបធ្វើជនជាតិឥណ្ឌូនេស៉ី និងហ្វីលីពីនជាច្រើន ចូលចិត្តជ្រើសរើសទៅធ្វើការនៅទីនោះ។
យោងតាមគេហទំព័ររបស់វេបសាយ Forbes បានរៀបរាប់ថា មូលហេតុដែលនាំឲ្យទីក្រុងហុងកុង ជាទីកន្លែងដែលល្អសម្រាប់ពលករឥណ្ឌូនេស៉ី និងហ្វីលីពីនចូលចិត្តជ្រើសរើសទៅធ្វើការនៅទីនោះ គឺដោយសារតែនៅទីក្រុងហុងកុង មានកត្តាសំខាន់ៗជាច្រើន ដូចជា៖
* នៅទីក្រុងហុងកុង មានសុវត្ថិភាពខ្ពស់ សម្រាប់ពលករក្នុងការរស់នៅ និងមានច្បាប់ទម្លាប់ត្រឹមត្រូវ
* សម្រាប់ប្រជាជននៅទីក្រុងហុងកុង គឺគោរពទៅលើសិទ្ធិមនុស្ស គោរពទៅលើច្បាប់ការងារ និងឲ្យតម្លៃទៅលើពលករដែលទៅធ្វើការនៅទីនោះ គឺមិនដូចនៅប្រទេសចិន នោះទេ។
* ទទួលបានប្រាក់ចំណូលខ្ពស់
* ទទួលបានការប្រឹក្សាយោបល់ទៅលើការងារ
* កត្តានយោបាយ គឺមិនប៉ះពាល់ដល់ពលករ
* នៅទីក្រុងហុងកុង មានលក្ខខណ្ឌការងារច្បាស់លាស់ មិនដូចនៅប្រទេសចិននោះទេ។
ឥឡូវនេះក្រុមហ៊ុនអ៉ិនធើណេសិនណល អ៉ីហ្ស៉ី រាជ ឯ.ក បានផ្តល់ឱកាសការងារដល់ស្ត្រីកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅទីក្រុងហុងកុង ជាស្ត្រីជំនួយការមេផ្ទះ ដែលពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
* ទទួលបានប្រាក់ចំនួន ១៤,១៦០ដុល្លារអាមេរិក សម្រាប់ការបម្រើការងារ រយៈពេល២ឆ្នាំ
* ទទួលបានការឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងមួយសប្តាហ៍
* ទទួលបានសំបុត្រយន្តហោះសម្រាប់ការធ្វើដំណើរទៅធ្វើការនិងមកខ្មែរវិញ ដោយឥតគិតថ្លៃ
* ទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ការព្យាបាលជំងឺ
* ទទួលបានការឈប់សម្រាកចំនួន ១២ថ្ងៃ ក្នុងមួយឆ្នាំសម្រាប់ពិធីបុណ្យជាតិរបស់ទីក្រុងហុងកុង
* ទទួលបានច្បាប់ឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន ៧ថ្ងៃ ទៅ ១៤ថ្ងៃ ក្នុងមួយឆ្នាំ សម្រាប់ការងារនៅទីក្រុងហុងកុង
* ទទួលបានការប្រឹក្សាយោបល់ទាក់ទង និងផ្នែកច្បាប់ដោយឥតបង់ប្រាក់នៅទីក្រុងហុងកុង
* ទទួលបានការទៅសួរសុខទុក្ខប្រចាំខែ និងការផ្តល់ជំនួយទាន់ពេលវេលាពីសំណាក់បុគ្គលិករបស់យើងនៅទីក្រុងហុងកុង
* ទទួលបានឱកាសក្នុងការធ្វើសកម្មភាពកម្សាន្តដោយសេរីក្នុងថ្ងៃឈប់សម្រាក
* បន្ទាប់ពីទៅដល់ទីក្រុងហុងកុង ក្រុមហ៊ុន និងមានមនុស្សម្នាក់ដែលត្រូវបានចាត់តាំងនៅរងចាំជូនអ្នកទៅតាមកន្លែងដែលអ្នកធ្វើការ ដើម្បីជួយអ្នកក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ និងផ្តល់ជាជំនួយផ្សេងៗទៀត
សម្រាប់អត្ថប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនក្នុងការចូលរួមវគ្គបំប៉នរយៈពេល ៣ខែ រួមមាន៖
* ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅភ្នំពេញ ចំនួន៣០០ដុល្លារអាមេរិក ក្នុងអំឡុងពេលចូលរួមវគ្គបំប៉នចំនួន៩០ថ្ងៃ
* ទទួលបានការស្នាក់នៅ និងការហូបចុកដោយឥតគិតថ្លៃកំឡុងពេលចូលរួមវគ្គបំប៉ន
* ទទួលបានការបណ្តុះបណ្តាលជំនាញទាក់ទង និងការរៀនភាសាហុងកុង ការចំអិនម្ហូប ការធ្វើកាងារផ្ទះ និងការយល់ដឹងពីសិទ្ធិរបស់ខ្លួនដែលនៅក្រោមដែនកំណត់នៃច្បាប់របស់តំបន់រដ្ឋពិសេសហុងកុង
* ទទួលបានការពិនិត្យសុខភាពដោយឥតបង់ប្រាក់
* ទទួលបានប័ណ្ណធានារ៉ាប់រងសម្រាប់ការរស់នៅ
* ទទួលបានការព្យាបាលជំងឺដោយឥតបង់ប្រាក់
* ទទួលបានការបណ្តុះបណ្តាល និងការរៀបចំការងារដែលត្រូវទៅតាមជំនាញជាក់លាក់របស់ខ្លួនក្នុងរយៈពេល ៣ខែ
លក្ខខណ្ឌ និងឯកសារត្រូវការរួមមានដូចខាងក្រោម៖
* ភេទៈ ស្រី
* អាយុៈ ១៨ ដល់ ៤៥ឆ្នាំ
* សញ្ជាតិៈ ខ្មែរ
* មានឆន្ទៈខ្ពស់ក្នុងការធ្វើការនៅក្រៅប្រទេស
* មានលិខិតបញ្ជាក់អំពីការពិនិត្យសុខភាព
* មានសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណខ្មែរ
បញ្ជាក់៖ បើបេក្ខនារី ដែលចេះភាសារអង់គ្លេស ចិនកាតាំង ឬចិនកុកងឺ គឺមានអាទិភាពខ្គស់។
ព័ត័មានបន្ថែមសូមទំនាក់ទំនងមកកាន់ អាស័យដ្ឋានការិយាល័យៈ អគារលេខ ១៤៦ ផ្លូវលេខ ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទំនាក់ទំនងតាមលេខទូរស័ព្ទៈ 023-900 228 / 096 6347908 / 097-886 9144
គេហទំព័រ : www.ierkh.com៕