(កំពង់ឆ្នាំង)៖ នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចូលរួមដាក់បិណ្ឌទី៩ នៅវត្តព្រះយុគន្ធរ និង វត្តទួលព្រះស្រីជ័យសូរវង្ស ហៅវត្កំពង់ព្រះពេទ្យ។
សកម្មភាពនេះដឹកនាំដោយលោកស្រី ហ៉ិន សារ៉ាវី, លោក ប៉ែន សំបូរ អនុប្រធានក្រុមការងារតំណាងលោក សូ ស៉ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល រួមដំណើរដោយលោក សុក សន, លោក សោម ភិរុណ ប្រធានក្រុមការងារថ្នាក់ខេត្ត, លោក យឹម សារិន អភិបាលស្រុកបរិបូណ៌, លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងមន្ត្រីក្រុមការងារ ភូមិ ឃុំ រួមទាំងពុទ្ធបរិស័ទ ជាច្រើនរូបទៀត។
ក្នុងការកាន់បិណ្ឌទាំង២វត្តខាងលើនេះ ក្រុមការងារក៏បានប្រគេននូវទេយ្យទានដល់ព្រះសង្ឃព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២ ដែលមានព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទសរុបចំនួន ៣០០អង្គនាក់។
ក្នុងនោះដែរ វត្តកំពង់ព្រះ ទទួលបានកម្រាល ព្រំខ្សែចំនួន១ខ្សែ ស្មើនឹង៨ម៉ែត្រ កន្ទេល ក្រហមខ្សែចំនួន២ខ្សែ ស្មើនឹង៩ម៉ែត្រ ចំណែកទេយ្យទាន ដែលវត្តនីមួយទទួលបាន រួមមាន៖ អង្ករ២បាវ ស្មើនឹង១០០គ.ក្រ មី២ កេស, ទឹកក្រូច, ១កេស, ទឹកសុទ្ធ១កេស, បច្ច័យកសាងវត្តចំនួន ៦០០ ០០០រៀល សរុប ១.២០០.០០០រៀល។ ក្រុមការងារ ក៏បានប្រគេនចង្ហាន់បិណ្ឌបាត្រ, សាដក់ចំនួន១៤ និងបច្ច័យសរុប ៣៦០.០០០រៀលដល់ព្រះ សង្ឃចំនួន ១៤អង្គ និងតាជី, យាយ ជី, ពុទ្ធបរិស័ទ ថវិកាចំនួន ១០.០០០រៀលក្នុង១នាក់, ក្មួយៗកុមារា, កុមារី ថវិកាក្នុងម្នាក់ចំនួន ១.០០០រៀលផងដែរ។
ពិធីកាន់បិណ្ឌទី៩នេះ ក្រុមការងារបានចំណាយថវិកាសរុបចំនួន ៦.០០០.០០០រៀល ក្នុងការដឹកនាំក្រុមការងារ និងពុទ្ធបរិស័ទ ដើម្បីចូលរួមកាន់បិណ្ឌវេនទី៩នេះទៀតផង៕