(ពោធិ៍សាត់)៖ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សិម្ធិផលរីកចម្រើនសព្វថ្ងៃនេះ ដោយសារតែកម្ពុជាយើងមានសុខសន្ដិភាព និងស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំរបស់សម្ដេតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី ។
លោកឧកញ៉ា ថ្លែងបែបនេះ ក្នុងពិធីអញ្ជើញចុះពិនិត្យសម្មិទ្ធិផលព្រះវិហារវត្ត មណីរតនារាម និងឱកាសអញ្ជើញចូលរួមដាក់បិណ្ឌ ក្នុងខេត្តពោធិ៍សាត់។
ជាងនេះទៅទៀត លោកឧកញ៉ា ថ្លែងបន្ដថា «យើងដឹងហើយថា នៅកន្លែងណា ក៏ដូចកន្លែងណា នៅស្រុកណា ក៏ដូចជាស្រុកណា ប្រទេសណា ក៏ដូចប្រទេសណាដែរ កាលណាប្រទេសជាតិ មានសុខសន្ដិភាពហើយ ចង់អភិវឌ្ឍន៍អ្វីក៏បានដែរ ទាំងការវិនិយោគលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាដូច្នេះដែរ។ ជាក់ស្ដែងថ្ងៃនេះ គ្រួសារយើងខ្ញុំ សប្បុរសជន និងពុទ្ធបរិស័ទ បានកសាងនូវសម្មិទ្ធិផលព្រះវិហារវត្តមណីរតនារាមនេះ ដែលមានបណ្ដោយ៧០ម៉ែត្រ ទទឹង៦០ម៉ែត្រ»។
គួររំលឹកថា លោកឧកញ៉ាបណ្ឌិត ជា រតនា និងស្រីឧកញ៉ា លីហៀក រតនា បានកសាងនូវសម្ធផលជាច្រើនសម្រាប់ជាតិ ទាំងវត្ដអារាម សាលារៀន និង ការផ្តល់រថយន្តសង្គ្រោះដល់មណ្ឌលសុខភាពនានា ពិសេសគឺជួយជនពិការកំបុតដៃទាំងសងខាង នៅទូទាំងប្រទេស គឺផ្ដល់ជាថវិកា សម្រាប់បើកមុខរបរដល់ជនពិការ ផ្ដល់ថវិកាសិក្សាដល់បងប្អូនជនពិការណា ដែលចង់បន្ដរៀនសូត្រដល់ថ្នាក់បរិញ្ញាបត្រ រួមទាំងផ្ដល់ ដៃជើងសម្បនិមិ្មតផងដែរ៕