(ភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងកាន់បិណ្ឌនេះ គេឃើញមានប្រជាពលរដ្ឋខ្មែរ ធ្វើចង្ហាន់មានភេសជ្ជៈបង្អែមទៅវត្ត ហើយក្នុងនោះភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏ទទួលបានគាំទ្រទិញយកទៅប្រគេនព្រះសង្ឃផងដែរ ដែលទេយ្យទានដោយ សទ្ធាជ្រះថ្លានេះ បានហុចផលយ៉ាងមិននឹកស្មានដល់ដោយចៃដន្យ ឲ្យព្រះអង្គគាស់ត្រូវបាន១លានរៀល។
ព្រះតេជគុណ អូច សូរ៉ាធូ គង់នៅវត្ត គៀនស្វាយក្រៅបានទទួលយកចង្ហាន់ដែលពលរដ្ឋខ្មែរមួយ គ្រួសារបាន យកទៅប្រគេនថ្ងៃដាក់បិណ្ឌទី៦ ដែលរួមមានភេសជ្ជៈប៉ូវកម្លាំងវើកទាំង កេសៗបាន គាស់ ឆាន់អំឡុងពេលក្រោយចង្ហាន់ថ្ងៃត្រង់រួចត្រូវបានបច្ច័យសំណាង១លានរៀល ពេលដែល ព្រះអង្គចែកចាយវើកនេះដល់ព្រះសង្ឃផ្សេងៗ និងអាចារ្យ និងអ្នកស្នាក់អាស្រ័យដែលរវល់ជួយគ្នា សំអាត និងរៀបចំសណ្តាប់ធ្នាប់ក្នុងវត្ត។
អ្វីដែលកាន់តែពិសេស និងគួរឲ្យសាទរបន្ថែមនោះ គឺព្រះតេជគុណ ផា វ៉ាគីម ដែលគង់នៅវត្ត ដូចគ្នានេះក៏បានគាស់ត្រូវបានឈ្នះទឹកប្រាក់១លានរៀលដូចគ្នាផងដែរពីវើក WURKZ ដែលពុទ្ធបរិស័ទ យកមកប្រគេនដោយឡែកផ្សេងទៀតនៅថ្ងៃដូចគ្នានោះ។
ព្រះអង្គទាំងពីរអង្គបានមានសង្ឃដីការស្រដៀងគ្នាថា «អាត្មាមិនដែលទៅប៉ងចង់បានអីទេ សុំឲ្យតែញាតិញោមដែលមានសទ្ធាជ្រះថ្លា បានជួបតែក្តីសុខចម្រើន ហើយទេយ្យទាននេះ ទៀតសោត គឺបានចែកចាយដល់អ្នកមកជួយ និងស្នាក់អាស្រ័យក្នុងវត្តអស់ទៅហើយ ប៉ុន្តែចៃដន្យអីអាត្មាផ្ទាល់អ្នកគាស់ត្រួវបានឈ្នះ ដូច្នេះអាត្មាយកវេលានេះ សូមជូនបុណ្យកុសលដល់ ញាតិញោមគ្រប់ៗ គ្នាដែលបាននាំសំណាងដល់អាត្មា»៕