(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា បានសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារថ្មីទី៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង។
អំណោយដែលបានប្រគល់ជូននាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគរួម និងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអាចយកទៅធ្វើចង្ហាន់ ដើម្បីប្រគេនដល់ព្រះសង្ឃ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕