(ភ្នំបេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងប្រជាជនក្នុងស្ទោងឲ្យបន្តថែរក្សាការពារសន្តិភាព ព្រោះមានតែសន្តិភាពមួយគត់ ដែលនាំសេចក្ដីសុខសាន្តនិងមានឱកាសគ្រាប់គ្រាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសការគោរពប្រតិបត្តិធ្វើបុណ្យទានតាមបំណងប្រាថ្នា តាមកម្លាំងសុទ្ធារៀងៗខ្លួន។
ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោក និងលោកស្រី អញ្ជើញចូលរួមកាន់បិណ្ឌទី៩ ជាមួយប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទនៅវត្តក្រសាំងតេន ហៅវត្តល្វាក្នុងស្រុកស្ទោងខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាជនក៏ដូចប្រជាពុទ្ធបរិស័ទទាំងអស់ដែលនៅតែបន្តគាំទ្រ និងចូលរួមការពារសុខសន្តិភាពដែលជានយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្បុជា ពិសេសគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្រ្ដីជាន់ខ្ពស់រូបនេះបន្តថា ពេលណាប្រទេសជាតិមានសុខសន្ដិភាព នេះជាក្ដីប្រាថ្នាររបស់ប្រជាជន និងជាទ្រព្យដ៏វិសេសតែមួយនិងមានតម្លៃបំផុត ក្នុងការឈានទៅធ្វើឲ្យម្រេចរាល់កិច្ចការធំតូច ទទួលជោគជ័យបាន ។ ជាក់ស្ដែងរាល់សមិទ្ធផលដែលមានដូចពេលនេះបានមកពីសន្តិភាព និងនាំឲ្យប្រទេសជាតិក៏ទទួលបានអភវឌ្ឍន៍លើកគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។
លោកបានបន្ថែមថា ដូចនេះយើងត្រូវរួមសាមគ្គីគ្នាបន្តថែរក្សាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត។
ក្នុងឱកាសនោះលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងសហការីបានប្រគេន ទយ្យវត្ថុ គ្រឿងបិរក្ខានិងបច្ច័យចំនួនវេប្រគេនដល់ព្រះសង្ឃ សម្រាប់ចាត់ចែក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងថ្ងៃឆ្លងបុណ្យបិណ្ឌភ្ជុំនេះផងដែរ ហើយតាមរយៈបុណ្យកុសល ក្នុងឱកាសនេះដែរលោក ជា ចាន់តូ និងលោកស្រីបានបួងសួងឧទ្ទិស មនុញ្ញផលជូនចំពោះ មាតា បីតា ជីដូនជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទៅកាន់សុគតិភព ។
លើសពីនេះសូមបួងសួងជូនចំពោះដួងវិញ្ញាក្ខ័ន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសូមឧទ្ទិសជូនដល់វិញាណក្ខ័ន្ធប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ៕