(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក យី វណ្ណដា អធិការនគរបាលក្រុង បានបន្តបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់មនុស្ស៤នាក់ ព្រមទាំងរកឃើញថ្នាំញៀន ៣៨កញ្ចប់ ក្នុងករណី២ផ្សេងគ្នា។
អធិការនគរបាលក្រុងតាខ្មៅ បានដាក់ពាក្យស្លោកទៅកាន់នគរបាលក្រោមឱវាទត្រូវអនុវត្តន៍នោះគឺ «កម្លាំងប៉ុស្តិ៍ទាំង១០ ក្នុងក្រុងតាខ្មៅទាំងអស់ រង់ចាំការរាយការណ៍ពីបងប្អូនទាំងអស់ មិនថា យប់ថ្ងៃភ្លៀងរលឹមយ៉ាងណា បងប្អូនរាយការណ៍ពេលណាបណ្តាកម្លាំងប៉ុស្តិ៍ ចុះទៅដោះស្រាយសម្រួលជូនភ្លាមៗ មិនចាំស្អែក ឬយឺតយូរឡើយ ហើយបើតាមបណ្តាកម្លាំងប៉ុស្តិ៍ណា មានការយឺតយ៉ាវ ឬអសកម្ម សូមបងប្អូនទាក់ទងមកខ្ញុំផ្ទាល់តាមរយៈលេខ 097 77 800 51, 016 607 888។ ខ្ញុំបាទអធិការក្រុងតាខ្មៅ រង់ចាំបម្រើជូនបងប្អូនគ្រប់ពេលវេលាទាំងអស់ ទាក់ទងមកខ្ញុំពេលណាក៏បានអត់បញ្ហា»។
លោក យី វណ្ណដា បន្តថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត បង្គាប់ឱ្យកម្លាំងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការពារសង្គម ការពារផលប្រយោជន៍ប្រជាជន ពិសេសគឺអនុវត្ត៍នឲ្យបានល្អនូវគោលនយោបាយ ៩ចំណុចរបស់រាជរដ្ឋាភិបាល។
ជនសង្ស័យទាំង៤នាក់រួមមាន៖
* ទី១៖ ឈ្មោះ ព្រុំ វណ្ណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិប្រាកដ
* ទី២៖ ឈ្មោះ គង់ សុធារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់
* ទី៣៖ ឈ្មោះ ព្រុំ ថាវី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។
សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣៣កញ្ចប់, ទូរសព្ទដៃចំនួន០២គ្រឿង, ម៉ាក SAMSUNG ពណ៌ទឹកមាស, ម៉ាក SAMSUNG ពណ៌ទឹកមាស, ថង់សំរាប់វេចខ្ចប់មួយចំនួន, នាឡិកាដៃចំនួន០១, ដែកកេះចំនួន២ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
សំរាប់មួយករណីទៀត ឃាត់ខ្លួនមនុស្សម្នាក់នៅចំណុច ភូមិទួលក្រសាំង សង្កត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។ ជនសង្ស័យមាន ឈ្មោះ ឈឿង ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនេសាទត្រី ដោយរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់, ឧបករណ៍ប្រើប្រាស់ចំនួន០១, ថងសំរាប់វិចខ្ចប់មួយចំនួន, ដែកកេះចំនួន០៤, កន្ទ្រៃចំនួន០១ និងការបូបស្ពាយចំនួន០១។
ជនសង្ស័យទាំង៤រូប ត្រូវបានកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕