(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ, លោក ថៃ ហ្វា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាល ជាមួយមាជិកសមាជិកាគណបក្សសង្កាត់ចតុមុខ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីជាសមាជិកអចិន្ត្រៃយ៍ និង សមាជិក សមាជិកា ក្រុមការងារចុះសង្កាត់ចតុមុខ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ លោកប្រធានក្រុមការងារ បានឧបត្ថម្ភថវិកាដល់ សមាជិកអចិន្ត្រៃយ៍ ប្រធានសាខា និងអនុប្រធានសាខា បក្សសង្កាត់ចតុមុខចំនួន ៣៧នាក់ សមាជិក សមាជិកា ក្រុងារងារថ្នាក់ខណ្ឌចុះជួយសង្កាត់ចំនួន២៦នាក់ សរុបចំនួន ៦៣នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៥០០០០រៀល អង្ករចំនួន ១បាវស្មើនឹង ២៥គីឡូក្រាម ឧបត្ថម្ភថវិកាដល់គណបក្សសង្កាត់ចតុមុខចំនួន ៥០០,០០០រៀល សរុបថវិកាចំនួន ៣,៦៥០,០០០រៀល ក្នុងនោះ លោកជំទាវ ម៉ិញ កុសនី និង ឯកឧត្ដម ថៃ ហ្វា បានចូលរួមឧបត្ថម្ភពិធីសំណេះសំណាលចំនួន ១០០ដុល្លារ/ម្នាក់ ស្មើនឹង ២០០ដុល្លារផងដែរ៕