(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលអភិបាលខេត្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរាជការចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីនេះធ្វើឡើនៅក្នុងបរិវេណ «វិមានរំលឹកគុណវីរយុទ្ធជនពលី» ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង៕