(ពោធិ៍សាត់)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន នៃនៃខេត្តពោធិ៍សាត់ បានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តលលកស ចាស់ ក្នុងសង្កាត់រលាប ក្រុង ពោធិ៍សាត់ ខេត្តពោធិសាត់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ននិងទទួលមរណភាពទៅកាន់លោកខាងមុខ។
ក្នុងឱកាសនោះ លោកបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្តាប់ពីវឌ្ឍនភាពការកសាងសាលាឆាន់ និងសមិទ្ធិផលនានាក្នុងវត្តលលកសចាស់ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន បន្តថែរក្សាសន្តិភាព សុខភាព និងបន្តកសាងមូលដ្ឋានរបស់យេីងឱ្យមានការរីកចម្រេីនបន្ថែមទៀត។
ក្នុងទិវាប្រកបដោយមហាកុសលនៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តលលកសចាស់ នេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ននិងលោកស្រីហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ បានបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមលលកសចាស់ និងបង្សុកូល វេភត្តាហារ ពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរជនជាតិ យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ សូមកុសលដែលកេីតចេញពីសទ្ធាជ្រះថ្លានៃបុណ្យភ្ជុំបិណ្ឌនេះជួយសណ្តោងយោងដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះឆ្ពោះកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡេីយ។
ភ្ជាប់នឹងចង្ហាន់បិណ្ឌបាត្រ ប្រគេនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និង លោកស្រីហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារបាននាំយកប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃសម្រាប់ការកសាងទីសេនាសេនៈ និងទ្រទ្រង់ទីអារាមវត្តលលកសចាស់ រួមមាន៖
១៖ អង្ករ ៥០០គីឡូក្រាម មី២កេសធំ ទឹកសុទ្ធ១០កេស តែ១០កព្ចាប់ធំ ទឹកក្រូច១០កេ ស ស្ករស២៥គីឡូក្រាម ទឹកសុីអុីវ១០យួរ ទឹកត្រី១០យួរ ត្រីខ ១០យួរ ទឹកដោះគោ ១កេស កាហ្វេ ២កេស ទៀន ធូប ។
២៖ ប្រគេនបច្ច័យកសាងសរុប ២១.៤០០.០០០រៀល និង១៦,៣០០ ដុល្លារអាមេរិក។
៣៖ ប្រពលរដ្ឋចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា១មុឺនរៀល។
៤៖ កងកម្លាំងទាំង៣ប្រភេទ និងប្រជាការពារ ក្នុងមួយអង្គភាពៗ/ក្រុមទទួលបាន ថវិកា ៨០០,០០០រៀល។
៥៖ អ្នកគ្រប់គ្រងមើលថែនៅបូជនីយដ្ឋានលោកតា ឃ្លាំង មឿង ថវិកា៤០០,០០០រៀល។
ក្នុងថ្ងៃដដែលនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រីហេមចិន្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ បានអុចធូប ដាក់ផ្កាភ្ញី គ្រឿងសក្ការ:បូជា សុំបារមីលោកតាឃ្លាំង មឿង ជួយប្រោសព្រំប្រសិទ្ធពរជ័យដល់ប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសេចក្តីសុខចម្រេីនគ្រប់ប្រការ គ្រប់ៗគ្នា៕