(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅរយៈពេល២ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១លើក បណ្តាលឱ្យមនុស្ស១៤នាក់បាត់បង់ជីវិត និង៤៦នាក់រងរបួសធ្ងន់ស្រាល។
មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា៖ បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្ន៕