(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥ករណី ក្នុងនោះ ករណីប្រើប្រាស់ ៤ករណី និង ជួញដូរ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ១២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៧៤៨៥ករណី ឃាត់មនុស្ស ១៥០៥៥នាក់ (ស្រី ៩២៤នាក់)៕