(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២១ ធ្នូ ២០២០។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញានេះ។
ការចេញសេចក្តីណែនាំរបស់ក្រសួងអប់រំនេះ ធ្វើឡើងដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្ដាប់ ធ្នាប់របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ ដូចខាងក្រោម៖