(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) អញ្ជើញឱ្យចូលរួមធ្វើអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំកំពូលសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយផ្តោតលើប្រធានបទស្តីពី «ប្រព័ន្ធទូទាត់អេឡិចត្រូនិកនិងឌីជីថល ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្រ»។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ។
ក្នុងនោះលោកស្រីក៏ត្រូវបានមជ្ឈមណ្ឌល Tsinghua Southeast Asia Center អញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញស្តីពី «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងតួនាទីរបស់ធនាគារកណ្តាល» នៅក្នុងវេទិកា RICH 70 Tsinghua Southeast Asia Cloud Forum។
សូមញ្ជាក់ថា វេទិកាទាំងពីរនេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី រួមទាំងឥស្សរជនការទូតនៃបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក៕