(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាខេត្ត រួមជាមួយលោក ស្នងការរង នាយការិយាល័យ បានអញ្ជើញចុះសួរ សុខទុក្ខដល់គ្រួសារលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ដែលមានភរិយាឈ្មោះ តាន់ យ៉ាដា អាយុ៥៧ឆ្នាំ មានជំងឺទឹកនោមផ្អែម លើសឈាម និងស្រុញឆ្អឹងខ្នង។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ បាននាំនូវផ្លែឈើ, ទឹកដោះគោឆៅ, ទឹកត្រចៀកកាំ និងថវិការចំនួន១០០ដុល្លារផងដែរ ប្រគល់ជូនក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ត្រី ស្នងការរង។
លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំសួរសុខទុក្ខពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលតែងតែគិតគូពីមន្រ្តីនគរបាលក្រោមឱវាទទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា បានថ្លែងថា កាយវិការប្រកបដោយព្រហ្មវិហាធម៌ របស់ថ្នាក់នាំចំពោះកូនចៅ បានធ្វើឲ្យក្រុមគ្រួសារលោកមានសេក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណលោក ស្នងការ និងសូមគោរពជូនពរសូមលោកមានសុខភាពល្អកំលាំងមាំមួនជោគជយ័ក្នុងការងារដឹកនាំ៕