(ភ្នំពេញ)៖ ដោយសារនៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធសម្រាប់ឆ្នាំ២០២០ គ្រប់់គ្នានោះ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ក្នុងសេចក្ដីជូនដំណឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ប្រសិនបើផុតរយៈពេលនេះ អ្នកជាប់ពន្ធនឹងត្រូវទទួលរងទោសទណ្ឌ ស្របតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។

សេចក្ដីជូនដំណឹងបានបន្តថា ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយរួចផុតពីពិន័យទោសទណ្ឌ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖