(ភ្នំពេញ)៖ លោក ហួរ រដ្ឋា អតីតបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលិខិតចុះចូលរបស់លោកដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
លោក ហួរ រដ្ឋា អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា លោកបានចូលបម្រើការងារនយោបាយជាមួយអតីតគណបក្សប្រឆាំងតាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានតួនាទីជាហេរញ្ញិកចលនាយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់ខ្លួន ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក ហួរ រដ្ឋា បានបញ្ជាក់ថា «ដើម្បីបុព្វហេតុជាតិ មាតុភូមិ ខ្ញុំបាទសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងម្លប់សន្តិភាពរបស់សម្តេច និងប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា ឥតរាករេ ដោយខ្ញុំបាទអស់សង្ឃឹមនឹងការង់ចាំ និងអស់ភាពអំណត់ ការរង់ចាំរបស់អតីតគណបក្សសង្គ្រោះរស់ឡើងវិញ»។
ខាងក្រោមនេះជាលិខិតរបស់លោក ហួរ រដ្ឋា៖