(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ព័ត៌មាន Fresh News
១៖ សំឡេងសន្ទនាសំងាត់៖ ជុន ច័ន្ទបុត្រ ប្រាប់ច្បាស់ៗដល់លោក ហ៊ុន ម៉ាណែត ថា «ការពិត សម រង្ស៉ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទៀត»
២៖ វ៉ាក់សាំងប្រឆាំងកូរ៉ូណាមួយទៀតហើយ ឈានដល់ការធ្វើតេស្តលើកចុងក្រោយ នៅចក្រភពអង់គ្លេស!
៣៖ ក្រសួងមហាផ្ទៃ ទាត់ចោលសម្ដីរបស់លោក អេង ឆៃអ៊ាង ដែលចោទថា អាជ្ញាធរគៀបសង្កត់សិទ្ធិរបស់ប្រជាពលរដ្ឋ
៤៖ ចិនឆ្លើយតបការចោទប្រកាន់ជុំវិញវិបត្តិកូរ៉ូណា៖ «វាល្មមគ្រប់គ្រាន់ហើយ, អាមេរិកជាមហាអំណាច គួរធ្វើខ្លួនឲ្យសមជាមហាអំណាច»
៥៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ
៦៖ ប្រធាន UN ណែនាំមហាអំណាចធំៗទាំងបី ដែលកំពុងឈ្លោះប្រកែកគ្នា ខណៈពិភពលោកជួបគ្រោះអាសន្នផ្ទួនៗ
៧៖ លោក គង់ គាំ៖ អ្នកច្បាប់ និងអ្នកនយោបាយ ត្រូវជួយឲ្យពលរដ្ឋយល់ពីច្បាប់ ទើបគ្មានការរំលោភបំពាន និងបង្កាច់បង្ខូចគ្នា
៨៖ មេទ័ពអាមេរិកប្រចាំកោះហ្គាំ៖ «វីដេអូសមយុទ្ធបាញ់មីស៊ីលចិន គ្រាន់តែជាវីដេអូបែបឃោសនា ដើម្បីបំភ័យយើងប៉ុណ្ណោះ»
៩៖ លិខិតមិត្តអ្នកអាន៖ កម្ពុជារងគ្រោះ ព្រោះនយោបាយគ្មានសត្រូវ
១០៖ ប៉ូលិសអាមេរិកប្រើធម៌ក្តៅបង្ក្រាប-ចាប់ខ្លួនបាតុករ ១២៧នាក់ ក្រោយផ្ទុះអំពើហិង្សាពាក់ព័ន្ធការស្លាប់ស្ត្រីស្បែកខ្មៅនៅរដ្ឋ Kentucky
១១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ, ១២ថ្ងៃជាប់គ្នាហើយដែលកម្ពុជាគ្មានករណីឆ្លងថ្មី
១២៖ លោក គីម ជុងអ៊ុន ចេញមុខសុំទោសចំពោះការបាញ់សម្លាប់មន្រ្តីកូរ៉េខាងត្បូងម្នាក់
១៣៖ អតីតថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺរបស់អតីតបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយភ្ញាក់ខ្លួន និងចាញ់បោកមេកើយខ្លួន
១៤៖ ឥណ្ឌា បន្តរកឃើញ COVID-19 ៨៦,០៥២ករណីថ្មីក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៥.៨២លាននាក់
១៥៖ នាយឧត្តមសេនីយ៍ នេត សាវឿន សម្រេចអនុវត្តវិន័យ និងព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្ម រឿងដកកាំភ្លើងភ្ជង់ម្ចាស់ហាងគុយទាវ ហើយប្រគល់ឲ្យតុលាការចាត់ការបន្ដតាមច្បាប់
១៦៖ ទីបំផុត! សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 កើនលើស ៧លាននាក់
១៧៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ទទួលបានសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា
១៨៖ អឺរ៉ុប៖ រដូវរងាជិតចូលមកដល់ មន្ត្រីជំនាញព្រមានពីគ្រោះថា្នក់ទ្វេដងនៃជំងឺកូវីដ-១៩ ខណៈសន្ទុះនៃករណីឆ្លង មានការកើនឡើងយ៉ាងគំហុក
១៩៖ ចក្រភពអង់គ្លេស៖ និស្សិតរាប់រយនាក់ ត្រូវគេដាក់ឲ្យស្ថិតនៅដាច់ដោយឡែក បន្ទាប់ពីមានការផ្ទុះករណីឆ្លងកូវីដ-១៩ នៅតាមសាកលវិទ្យាល័យ
២០៖ ក្រុមហ៊ុន AstraZeneca បន្តរង់ចាំការអនុញ្ញាតពីអាជ្ញាធរអាមេរិក សម្រាប់ការបន្តធ្វើតេស្តវ៉ាក់សាំង COVID-19 ឡើងវិញ ក្រោយផ្អាកអស់ប៉ុន្មានសប្តាហ៍
២១៖ វៀតណាម នាំចេញម៉ាសជិត៨៥០លានសន្លឹក ក្នុងរយៈពេល៨ខែឆ្នាំនេះ
២២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣២.៣លាននាក់ ស្លាប់ជិត ៩៩ម៉ឺននាក់ និងជាសះស្បើយជិត ២៤លាននាក់!
២៣៖ វៀតណាមស្នើឲ្យបង្កើត «សហគមន៍ចារកិច្ចយោធាអាស៊ាន» ដើម្បីជួយការពារសន្តិសុខក្នុងតំបន់
២៣៖ ចំណូលផ្នែកហិរញ្ញវត្ថុនៃម្ចាស់ក្សត្រីយ៍អង់គ្លេស ធ្លាក់ចុះដោយសារតែការរាតត្បាតកូរ៉ូណា
* ព័ត៌មាន Fresh News Plus
១៖ Google ត្រូវតុលាការអាមេរិកចោទប្រកាន់ពីបទប្រើប្រាស់អំណាចនៅលើប្រព័ន្ធអនឡាញ ដើម្បីទាញយកផលប្រយោជន៍ និងការប្រកួតប្រជែងមិនស្មោះត្រង់
២៖ ព្រឹទ្ធសភាអាមេរិកគ្រោងនឹងចេញដីកាកោះហៅនាយកប្រតិបត្តិ Google, Twitter និង Facebook បើសិនជាពួកគេមិនចូលខ្លួនធ្វើសក្ខីកម្មក្នុងសវនាការ
៣៖ Chelsea ទិញបានកីឡាករទី៨ ដែលជាអ្នកចាំទីមកពីក្លិប Rennes
៤៖ តើតួឯកស្រីក្នុងភាពយន្តដ៏ល្បី «Mulan» ជានរណា ដែលត្រូវបានជ្រើសរើសក្នុងចំណោមមនុស្ស១ពាន់នាក់ ?
៥៖ ចំណេះដឹងទូទៅ៖ ស្វែងយល់ពីប្រវត្តិកោះតៃវ៉ាន់ ដែលជាខេត្តមួយរបស់ចិន
៦៖ Bayern គ្រងជើងឯពាន Super Cup 2020 ក្រោយយកឈ្នះ Sevilla ក្នុងនាទីបន្ថែម
៧៖ ក្លិប Flamengo ស្នើសុំសហព័ន្ធប្រេស៊ីលពន្យារការប្រកួត ក្រោយមានកីឡាករ ១៦នាក់តេស្តវិជ្ជមាន COVID-19
៨៖ គួរយល់ដឹង! ប្រាសាទភិមានអាកាស ជាព្រះបរមរាវាំងរបស់ព្រះមហាក្សត្រច្រេីនរជ្ជកាលនាសម័យអង្គរ
៩៖ ក្រសួងអប់រំ ប្ដេជ្ញាបន្ដពង្រឹងកំណែទម្រង់ ៧ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាជាតិ
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com