(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពីការផ្អាកការធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «នីតិវិធីនៃការអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រា២០ភាគរយ» ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មូលហេតុដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្អាកការធ្វើសន្និសីទនេះ ដោយសារមន្ដ្រីជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ មានធុរៈត្រូវបំពេញភារកិច្ចផ្សេង ពុំអាចចូលរួមជាវាគ្មិនកិត្តិយសបាន។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមថា សម្រាប់បណ្ដាញព័ត៌មានមានគ្រប់និន្នាការទាំងអស់ អាចទាក់ទងទៅកាន់អគ្គនាយកដ្ឋានពន្ធដារផ្ទាល់ តាមរយៈមជ្ឈមណ្ឌលឆ្លើយតបទូរស័ព្ទ ១២៧៧ ដើម្បីទទួលបានព័ត៌មាន ស្ដីពីការអនុវត្តពន្ធលើចំណេញមូលធន ក្នុងកម្មវិធី GDT Facebook Live នៅថ្ងៃព្រហស្បត្តិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក៕