(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយ បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំនេះ។
តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឱ្យដឹងថា វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព បានធ្វើឡើងតាមប្រព័ន្ធវីដេអូ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ វេទិកានេះ ត្រូវបានបើកក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ត្រូវបានបិទនៅល្ងាចនេះដោយ លោកស្រីបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ, អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងអំពីលទ្ធផលនៃ វេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព៖