(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញស្នាដៃកំណាព្យចំនួន១៧ទំព័រនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដើម្បីអបអរសាទរ «ទិវាគ្រូបង្រៀន ៥ តុលា»។
កំណាព្យដែលនិពន្ធឡើងដើម្បីឧទ្ទិសដល់ «ទិវាគ្រូបង្រៀន ៥ តុលា» នេះ ត្រូវបានលោករដ្ឋមន្ត្រីដាក់ចំណងជើងថា «អារ្យធម៌ខ្មែរ»។ កំណាព្យ១៧ទំព័រនេះ លោករដ្ឋមន្ត្រី បានគាស់រំលើងពីប្រវត្តិពង្សាវតារខ្មែរ ដែលធ្លាប់មានរិទ្ធានុភាពដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។
លោករដ្ឋមន្ត្រីអប់រំ ក៏បានរំលេចពីភាពរុងរឿង និងល្បីរន្ធឺ នៃអារ្យធម៌ខ្មែរ ហើយក៏បានឆ្លៀតក្រើនរំលឹកដល់កុលបុត្រខ្មែរឱ្យរួមគ្នាថែរក្សានូវអារ្យធម៌ និងវប្បធម៌ខ្មែរឱ្យបានគង់វង់ផងដែរ។
ខាងក្រោមនេះ ជាអត្ថបទកំណាព្យដែលនិពន្ធឡើងដោយផ្ទាល់ដៃរបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖