(បន្ទាយមានជ័យ)៖ ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យមានជំនន់ទឹកភ្លៀង លិចផ្លូវលំ និងប្រព័ន្ធបង្ហូរទឹកមួយចំនួន មានការកកស្ទះហូរទឹកមិនទាន់នោះ, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារនាំយកគ្រឿងចក្រ ចុះកាយស្ដារប្រមូលសំរាម និងល្បាប់ភក់ចេញពីប្រឡាយបានប្រវែងសរុបជាង ៣០០០ម៉ែត្រ នៅក្នុងភូមិផ្សារកណ្ដាល និងភូមិបាលិលេយ្យ និងភូមិគីឡូលេខ៤ នៅសង្កាត់ប៉ោយប៉ែត។

ប្រតិបត្តិការចុះកាយស្ដារប្រមូលសំរាម និងល្បាប់ភក់នេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ដោយក្រុមការងារអាជ្ញាធរបានកាយស្ដារប្រឡាយតាមចំណុចគោលដៅរួមមាន៖ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល មេភូមិ អនុភូមិ និងកម្លាំងប្រជាការពារ បានស្ដារចំនួន៣ទីតាំង សរុបប្រវែង ១,០០០ម៉ែត្រ។

ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត អនុភូមិ និងកម្លាំងប្រជាការពារ បានស្ដារផ្លូវខាងត្បូងអនុវិទ្យាល័យអូជ្រៅ ចាក់ទៅស្រះ៥០ សរុបប្រវែងជាង ១,០០០ម៉ែត្រ និងភូមិគីឡូលេខ៤ បានមួយចំនួនផងដែរ ជាមួយគ្នានោះក្រុមការងារអភិវឌ្ឍន៍ សង្កាត់ប៉ោយប៉ែត បានចុះស្ដារប្រមូលសំរាមមុខលូប្រអប់ផងដែរ។

អាជ្ញាធរក្រុងប៉ោយប៉ែត បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត សូមជួយសហការជាមួយនឹងអាជ្ញាធរ សំអាតអនាម័យបរិស្ថានទីក្រុងស្អាត ជាពិសេសកាកសំណល់សំរាមសូម មេត្តាវេចខ្ចន់ទុកដាក់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវមិនត្រូវចោលសំរាមពាសពេញកាលពេញដី គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវចោលតាមប្រព័ន្ធ លូបង្ហូរទឹកធ្វើឲ្យលូហូមិនទាន់ផងដែរ៕