(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមប្រឹក្សាវិន័យក្រសួងការពារជាតិ បានដឹកនាំសមាជិកក្រុមប្រឹក្សាវិន័យ អញ្ជើញជួបសំណេះសំណា និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពី លោក មេបញ្ជាការរង នាយ/នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យដែលមានការពាក់ព័ន្ធផងដែរ៕