(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជន ជាមួយនឹងវិស័យយុត្តិធម៌។
ពិធីនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោមវត្ដមានលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា៕