(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ប្រមុខការទូតមហាយក្សចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន ដោយគ្រាន់តែសុំការអនុញ្ញាតជាមុន (Video inside) (ចុចអាន)
៣៖ សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យបិទចរាចរណ៍លើផ្លូវដែលលិចទឹកខ្លាំង ចៀសវាងគ្រោះថ្នាក់ និងខូចផ្លូវ (ចុចអាន)
៤៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១រូបទៀត ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ (ចុចអាន)
៥៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព (Photo & Video inside) (ចុចអាន)
៦៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩មា្នក់ និងមិនមានករណីឆ្លងថ្មីនោះទេ (ចុចអាន)
៧៖ ប្រមុខការទូតកម្ពុជា៖ ការដែល RFA ចោទថា លោក គ្រុយ លឹមហេង «ជាប់ទោសដោយសារចែកប្រយោជន៍មិនស្នើគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ការបរទេស» គឺជារឿងល្ងង់ខ្លៅ (Video inside) (ចុចអាន)
៨៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ រំលឹកមន្ត្រីសិទ្ធិមនុស្ស UN ធ្វើការត្រូវគោរពអធិបតេយ្យរបស់កម្ពុជា (ចុចអាន)
៩៖ ៩ខែឆ្នាំនេះ ភ្នំពេញទទួលគម្រោងសាងសង់ថ្មីជាង១០០០គម្រោង មានទឹកប្រាក់ជាង២.៣ពាន់លានដុល្លារ, ផ្សារទំនើប AEON 3 បើកការដ្ឋានសាងសង់ជាផ្លូវការ គ្រោងបើកដំណើរការនៅឆ្នាំ២០២២ (ចុចអាន)
១០៖ រដ្ឋសភាអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ចំនួន៨ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (Video inside) (ចុចអាន)