(ភ្នំពេញ)៖ បុណ្យកឋិនទាន សាមគ្គី ដែលមានត្រៃ-លាង ជាសំពត់ឋិនចីវរ ចំនួន៣៨៨ ត្រៃ-លាង ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានដង្ហែរយ៉ាងឱឡារិក អធិកអធម ទៅវេប្រគេនព្រះសង្ឃទាំង៩៥ព្រះអង្គ ដែលគង់ចាំវស្សា អស់ត្រីមាស ក្នុងពទ្ធសីមា វត្តភ្នៀតសិម្ពលី ពោរពេញដោយបុណ្យកុសល ដ៏ប្រសើថ្លៃថ្លាបំផុត។
ក្នុងឱកាសនោះដែរ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រកាសពីប្រាក់ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទ គ្រប់ទិសទី នៃចំណុះជើង វត្តភ្នៀតសិម្ពលី ទាំងអស់ ដែលបានប្រគេនបច្ច័យ សម្រាប់ សង្កត់ត្រៃ-លាង កឋិន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏ឧត្តុងឧត្តមយើង ក្នុងឆ្នាំនេះ មានថវិការបើគិតជាប្រាក់រៀលមានចំនួន ៨៥៧.៦៨០.០០០រៀល (បើគិតជាប្រាក់ដុល្លារសរុបបានចំនួន 214,420 USD ដុល្លារ)
ទាំងនេះក៏សបញ្ជាក់ឱ្យឃើញថា វិស័យពុទ្ធចក្រ និងអាណាចក្រ កំពុងតែរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន។
សូមអនុមោទនា បុណ្យកឋិនទាន វត្តភ្នៀតសិម្ពលី ដ៏គួរជាទីជ្រះថ្លា, ថ្ងៃអាទិត្យ ៩ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០៕