(បាត់ដំបង)៖ កម្លាំងយោធានៃវរសេនាតូចថ្មើរជើងលេខ៥៣៣ ដឹកនាំដោយវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ បានដឹកនាំកម្លាំង១០០នាក់ សហការជាមួយអាជា្ញមូលដ្ឋានចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់។
កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ បែងចែកគោលដៅ មានដូចខាងក្រោម៖
* គោលដៅទី១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី ងឿន មានកម្លាំង២០នាក់ ចុះជួយពលរដ្ឋនៅភូមិអន្លុងក្រូច និងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយពលរដ្ឋមាន៧គ្រួសារ ស្មើនឹង២៨នាក់។
*គោលដៅទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ថារី មានកម្លាំង២០នាក់ ចុះជួយនៅភូមិអន្លុងស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយពលរដ្ឋបាន៧គ្រួសារ ស្មើនឹងមនុស្ស៣២នាក់។
* គោលដៅទី៣ ដឹកនាំដោយលោកវរសេនីយ៍ ត្រី ហ៊ុយ ចាន់ធូ មានកម្លាំង១៩នាក់ ចុះជួយនៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង លទ្ធផលបាន២គ្រួសារ មនុស្ស៥នាក់ និងភូមិក្តុលតាហែន លទ្ធផលបាន១គ្រួសារ មនុស្ស២នាក់។
* គោលដៅទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ិន សេងអាន មានកម្លាំង១៧នាក់ ចុះជួយនៅភូមិបួរចំណុចអូរតាម៉ៅ លទ្ធផលបាន៩គ្រួសារ មនុស្ស៣២នាក់ និងចម្លងមនុស្ស២៣នាក់។
* គោលដៅទី៥ ដឹកនាំដោយលោកអនុសេនីយ៍ត្រី រ៉េន ឌិន មានកម្លាំង២០នាក់ ចុះជួយភូមិបួរចំណុចស្រែមួយរយ លទ្ធផលបាន៧គ្រួសារ មនុស្ស៣០នាក់ និងចម្លងមនុស្ស១៧នាក់។
* គោលដៅទី៦ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ប៉ុល សេង មានកម្លាំង១៦នាក់ ចុះជួយនៅភូមិដំណាក់ក្សាន្ត លទ្ធផលបាន៦គ្រួសារ មនុស្ស២៧នាក់។
ជាមួយគ្នានោះ លោកវរសេនីយ៍ត្រី ម៉ែន មូលី សហការជាមួយក្រុមប្រឹក្សាឃុំបួរ និងអាជា្ញធរមូលដ្ឋានចុះចែក អំណោយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅភូមិស្ពានទំនាប បានចំនួន២០គ្រួសារផងដែរ៕