(ភ្នំពេញ)៖ ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានផ្តួចផ្តើមធ្វើបុណ្យកថិនទាន ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី១១ ខែតុលានេះ។

សប្បុរសជនដែលបានផ្តួចផ្តើមកឋិនទាននេះ មានឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោកស្រី ម៉ៅ មុនីរ័ត្ន ព្រមទាំង លោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តរតនគិរី និងលោកស្រី អមដោយមន្រ្តីក្នុងមូលដ្ឋាននេះមួយចំនួនទៀត។

តាងនាមព្រះសង្ឃលោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ្ធ ព្រះតេជគុណ បានថ្លែងអអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមានសទ្ធាដ៏ឧត្តុងឧត្តមនេះ និងបានជូនពរសាធុចំពោះសប្បុរសទាំងអស់ ឱ្យបានប្រកបនូវពុទ្ធមង្គលពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លាងឃ្លាតឡើយ៕