(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨៥គ្រួសារ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ប្រេងឆា និងថវិកា២ម៉ឺនរៀល ក្នុងមួយគ្រួសារ ដែលជាអំណោយសប្បុរសធម៌ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការ។
លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការដែលប្រកបដោយ ចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕