(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បាននាំយុវជន សសយក ខេត្ត ចូលរួមកម្មវិធីស្វែងយល់ការពិតក្រោមប្រធានបទ «២៣ តុលា ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន។
ដោយក្នុងនោះមានយុវជន សសយក ក្រុងបាវិត ចំនួន៣២នាក់ (ស្រី១៦) យុវជន សសយក រមាសហែក ចំនួន ៤៣នាក់ (ស្រី១២នាក់) និងយុវជនប្រតិកម្មរហ័ស សសយក ខេត្តចំនួន១៧នាក់ (ស្រី ៦នាក់)។ ជាមួយគ្នានេះ ក្រុមយុវជនទាំងអស់ក៏ត្រូវបានអញ្ជើញចូលទស្សនកិច្ចសិក្សា ស្វែងយល់នៅវិមានឈ្នះឈ្នះនៅខណ្ឌជ្រោយចង្វារផងដែរ។
គូសបញ្ជាក់ថា កម្មវិធីស្វែងយល់ការពិត ក៏មានការផ្សាយបន្តផ្ទាល់ក្នុងផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង Uyfc SvayRieng Province ផងដែរ៕