(ភ្នំពេញ)៖ ដោយអស់ជំនឿទៅលើការស្តារនយោបាយគណបក្សខ្លួនឡើងវិញ អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១០នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នោះមាន៖
១៖ លោក ស៊ុន វិបុល - សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី និងជាអនុប្រធានចលនាយុវជនរាជធានី ,
២៖ លោក សាន ណារឹទ្ធិ ជាសមាជិកគណៈកម្មាធិការគណបក្សពោធិ៍សែនជ័យនិងជាអនុប្រធានចលនាយុវជនខណ្ឌ,
៣៖ លោក ហិក និល ប្រធានគណបក្សសង្កាត់និងជាចៅរងទី២ សង្កាត់បឹងកេងកង 2 ,
៤៖ ២នាក់ទៀត ជាអ្នកទ្រទ្រង់ហិរញ្ញវត្ថុខេត្តស្ទឹងត្រែង
៥៖ និង ៥នាក់ទៀតជាសកម្មជននៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ចាប់តាំងពីតុលាការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងហាមប្រាមមេដឹកនាំគណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មានសមាជិកអតីតគណបក្សនេះជាច្រើន បានរត់មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនោះ ក៏មានអតីតថ្នាក់ដឹកនាំមួយចំនួន បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបង្កើតគណបក្សថ្មីផងដែរ៕