(ភ្នំពេញ)៖ នៅទីបំផុតសំឡេងរបស់លោក ហូ វ៉ាន់ អតីតមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ដែលនិយាយបញ្ជាឲ្យសកម្មជនខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅត្រូវបាន Facebook មួយឈ្មោះ «យុត្តិធម៌សង្គម» ទម្លាយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។
ក្រៅពីសារសំលេងបញ្ជារបស់លោក ហូ វ៉ាន់, ម្ចាស់ Facebook ខាងលើបានក៏បានសរសេរសារខ្លីបន្ថែមយ៉ាងដូច្នេះថា «ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ តាមការពិតសម្លេងនេះមនុស្ស របស់លោក៏បានចែក share មកឲ្យពួកខ្ញុំដែរ ! តែពួកខ្ញុំមិនបានទៅចូលរួមតាមការបំផុសរបស់គ្នាលោកនោះដើម្បីតែលុយកាក់ ប៉ុណ្ណឹងនោះទេ។ ហើយពួកសិទ្ធិមនុស្ស ខ្ញុំក៏មិនចង់ឲ្យលោកប្រធាន កឹម សុខា ជាប់ជំពាក់វាក់វិននិងពាក់ព័ន្ធជាមួយនឹងក្រុមលោក សម រង្ស៉ី អីទៀតដែរ ! សូមស្តាប់សំឡេង ហូរ វ៉ាន់ ដែលគ្នាគាត់បានបញ្ជូនមកឲ្យ ពួកយើងតាម Messenger»។
សូមបញ្ជាក់ថា ម្ចាស់ Facebook ឈ្មោះ «យុត្តិធម៌សង្គម» ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាក្រុម កឹម សុខា និយម, ដែលតែងតែនិយាយការពារផលប្រយោជន៍លោក កឹម សុខា និងបក្សពួករបស់ខ្លួន។
សូមស្តាប់សំឡេងលោក ហូ វ៉ាន់ និយាយបញ្ជាឲ្យសកម្មជនខ្លួនធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង៖