(ភ្នំពេញ)៖ ជនជាតិអាមេរិក ដែលមានប្រពន្ធជនជាតិខ្មែរ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយផ្ទះរបស់គាត់ត្រូវបានលិចលង់ ដោយជំនន់ស្ទឹងព្រែកត្នោតដែរនោះ បង្ហាញចំណាប់អារម្មណ៍ ក្រោយទទួលបានការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសង្គ្រោះ។
លោក ដន សេម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ រងនូវការលិចលងបានទាន់ពេលវេលា។ លោកបានចាត់ទុកថា ព្យុះភ្លៀងបែបនេះ មិនមែនកើតតែនៅប្រទេសកម្ពុជានោះទេ ពោលសហរដ្ឋអាមេរិក ក៏ធ្លាប់កើតមានដែរ។
ជួបជាមួយឧត្តមសេនីយ៍ត្រី កញ្ញា យុង ខេមរា មេបញ្ជាការរងកពលតូចលេខ៧០, លោក ដន សេម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ នៅពេលលិចលង់នោះ នៅពេលទឹកស្រកអស់ទៅវិញ ក៏ជួយដឹកជញ្ជូនប្រជាពលរដ្ឋត្រឡប់មកគេហដ្ឋានវិញផងដែរ ដែលនេះជាគំរូមួយដ៏ល្អ។
សូមស្ដាប់ការលើកឡើងរបស់ លោក ដន សេម ខាងក្រោមនេះ៖