(ភ្នំពេញ)៖ ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅតែមិនទាន់ស្រាកស្រាន្តពីភពផែនដី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF 2021) លើកទៅរៀបចំនៅដើមឆ្នាំ២០២២ ខាងមុខវិញ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១២ ខែវិច្ឆិកានេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រម៖
១៖ អនុញ្ញាតលើកការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ ទៅរៀបចំនៅដើមឆ្នាំ២០២២ អាចនៅអំលុងខែមករា ឬខែបន្តបន្ទាប់ជំនួសវិញ។
២៖ ចំពោះការប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងថ្នាក់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន អនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាបន្តបន្ទាប់តាមប្រព័ន្ធវីដេអូខន់ហ្វើរិន ដើម្បីសម្រេចឯកសារមួយចំនួនក្នុងនាមជាម្ចាស់ផ្ទះ។
ខាងក្រោមនេះជាលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី៖