(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានស្លាប់នៅក្នុងទឹកបន្ទាប់ពីបាក់កញ្ចុះលើទឹកក្នុងវីឡាមួយកន្លែងហេតុការណ៍ កើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចភូមិសំរោងទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីក្មួយស្ត្រីរងគ្រោះប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជារៀងរាល់ថ្ងៃស្ត្រីរងគ្រោះតែងតែត្រូវធ្វើការនៅក្នុងផ្ទះវីឡា កើតហេតុខាងលើតាំងពីវេលាព្រឹក រហូតដល់ល្ងាច ប៉ុន្តែនៅថ្ងៃនេះមិនឃើញជនរងគ្រោះត្រឡប់មកវិញ គាត់ក៏ទៅសួររកម្ដាយមីងរបស់ខ្លួនស្រាប់តែគេប្រាប់ថា ម្ដាយមីងរបស់ខ្លួនត្រូវបានជាប់នៅក្នុងកញ្ចុះ នៅលើទឹកបណ្ដាលឲ្យស្ត្រីរងគ្រោះជាប់បាក់ចូលទៅក្នុងទឹកជាមួយកញ្ចុះលើទឹក តាំងពីវេលាម៉ោង១១ព្រឹកមកម្ល៉េះក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋាន មកដល់ទីតាំងកើតហេតុ ដើម្បីរកវិធីសាស្រ្តស្រង់ស្ត្រីរងគ្រោះចេញពីក្នុងទឹក គិតដល់វេលាម៉ោង៩យប់ សាកសពស្ត្រីរងគ្រោះមិនទាន់បានជួយចេញពីក្នុងទឹកស្រះនៅឡើយទេ។
សពស្ត្រីរងគ្រោះឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេមាយ ស្នាក់នៅភូមិកើតហេតុខាងលើ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងអាជ្ញាធរកំពុងរងវិធី ដើម្បីស្រង់ស្ត្រីរងចេញពីក្នុងស្រះដែលត្រូវកញ្ចុះកៀប ជាប់នៅក្នុងស្រះនោះដើម្បីប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕