(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញផ្សាយវីដេអូមួយ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែល នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០។

ក្នុងវីដេអូនេះបានឲ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ បើមានបុគ្គលណាម្នាក់ឃើញថាទិន្នន័យខ្លួនសរសេរខុស ឬមានការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ត្រូវប្តឹងទៅឃុំសង្កាត់ ក្នុងរយៈពេល ៥ថ្ងៃ៕

សូមទស្សនាវីដេអូខាងក្រោម៖