(ភ្នំពេញ)៖ ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» ក្នុងខែតុលា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤ ៣២៤ ១០០ រៀល (ជាង៩ម៉ឺនដុល្លារ) និង ៦៦៣ ៥៦២ ដុល្លារអាមេរិក។
ថវិការទាំងនេះជាការបរិច្ចាគពីសប្បុរសជនចំនួន ៥ ២៧៦ រូប, ពីកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន០៤ទីតាំង។
ក្នុងចំណោមសប្បុរសជនទាំង ៥ ២៧៦ រូប មានសប្បុរសជនជា សមាជិកកិត្តិយស ចំនួន១១ រូប, សមាជិកគាំទ្រ ចំនួន ៤ ៦៦៤ រូប, សប្បុរសជនផ្សេងៗ ចំនួន ៦០១ រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតរបស់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។
សូមលើកទឹកចិត្តដល់សប្បុរសជន ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA (គណនីប្រាក់រៀល៖000791704, ប្រាក់ដុល្លារ៖000791702), ធនាគារ ACLEDA (គណនីជាប្រាក់រៀល៖0001-0341273813, ប្រាក់ដុល្លារ៖0001-0341273824),ធនាគារ Canadia (គណនីប្រាក់រៀល៖001-0004517348,ប្រាក់ដុល្លារ៖001-0004517337) ធនាគារ Chip Mong (គណនីប្រាក់រៀល៖10115556, ប្រាក់ដុល្លារ៖10115555),ភ្នាក់ងារ Wing (គណនីប្រាក់រៀល៖5559, ប្រាក់ដុល្លារ៖5558),ភ្នាក់ងារ True Money (គណនី៖1992) ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព័្ទ៖ ០៦១ ៧០ ១១១១។
សប្បុរសជនអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀលក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕