(ភ្នំពេញ)៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស មានរយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងកំលុងពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅ។
សម្រាប់កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ និយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៤៧ ៧៧៣/ ០១០ ៧៤៧ ៧៧៣/ ០១២ ៦២២ ៧៦៧)៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖