(ភ្នំពេញ)៖ បើមិនមានការកែប្រែណាមួយនោះទេ សាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការលើសំណុំរឿងរបស់ក្រុមប្រឆាំងចំនួន១២៩នាក់ ពាក់ព័ន្ធករណីការចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (៩ វិច្ឆិកា) ដែលត្រូវចោទពីបទប្រកាន់ពី «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន៦៨នាក់បន្ថែមទៀត ត្រូវតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទ (រួមគំនិតក្បត់)។ ជាមួយគ្នានេះ កាលពីសប្តាហ៏មុន មានក្រុមអតីតមន្ត្រីបក្សប្រឆាំងចំនួន៦១នាក់ ក៏ត្រូវបានតុលាការកោះហៅរួចហើយដែរ ចំពោះករណីដូចគ្នានេះ។ ចំពោះដីកាកោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទនៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
អតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី និងអ្នករួមគំនិតជាច្រើននាក់ទៀត ដែលគេស្គាល់ថា ជាអតីមន្ត្រីបក្សប្រឆាំងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីការបិទប្រកាស ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ដើម្បីជំនុំជម្រះទោស លើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងនៅទីកន្លែងផ្សេងៗថតទៀត កាលពីថ្ងៃទី២០. ២១. ២២. ២៥. ២៦ និងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣, ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដីកានេះលោកឧត្តមសេនីយ៍ទោ ប៊ុត សុសិខា ស្នងការងនគបាលរាជធានភ្នំពេញ បានដឹកនាំសមត្ថកិច្ច យកទៅបិទប្រកាសនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២០ ជាប់របងអតីតស្នាក់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខ្លឹមសារដីការបានបញ្ជាក់យ៉ាងដូច្នេះថា «យើង សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានដាក់រឿងជំនុំជម្រះរួច សម្រេចឲ្យឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៦៩ឆ្នាំ កើតថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៥៩ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ D0002190 ទីកន្កែងកំណើត សង្កាត់លេខ២ ក្រុងភ្នំពេញ អាស័យដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឲ្យចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី១ សាលសវនាការទី១) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹកជាកំហិត ដើម្បីចូលរួមសវនាការ»។
ដីកាដែលបិទប្រកាសនេះផងដែរ ក្រៅពី សម រង្ស៊ី នៅមានជនត្រូវចោទសរុប.១៤នាក់ផ្សេងទៀត លើសំណើរឿង «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នេះ ត្រូវបានតុលាការបង្គាប់ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដូចគ្នា វេលាម៉ាង៨៖០០នាទី (សាលសវនាការទី១) ជាកំហិតដើម្បីដោះសារពីការចោទប្រកាន់នេះ។
សូមបញ្ជាក់ថា សវនាការបទល្មើសឧក្រិដ្ឋនេះដែរ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះលោក កើត សាំង និងលោក អ៉ឹម វណ្ណ: ជាចៅក្រមប្រឹក្សា៕