(រតនគិរី)៖ គណៈកម្មាធិការគណបក្សខេត្តរតនគិរី នៅថ្ងៃទីសៅរ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំពិធីប្រកាសបន្ថែមអនុប្រធានក្រុមការងារមួយរូប និងសមាជិកក្រុមកាងារគណបក្សចុះមូលដ្ឋាន ខេត្តរតនគីរី ចំនួន១៥រូបជាផ្លូវការ និងរៀបចំកម្មវិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការធ្វើបញ្ជីរាយនាមសមាជិកគណបក្សប្រជាជនកម្ពុជា។ ពិធីរៀបចំនាពេលនេះ មានការចូលរួមពីលោក ជៀង អំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគីរី និងសមាជិកសមាជិកាជាច្រើនរូបទៀត។
លោក ជៀង អំ បានលើកឡើងថា ថ្ងៃនេះគណៈកម្មាធិការគណបក្សខេត្តរតនគិរី បានប្រកាសតែងតាំងលោក ប្រុក សាវុន ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តរតនគីរី ជាផ្លូការ បន្ថែមលើភារកិច្ចជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសេត្តសៀមរាប) និងមានសមាជិកក្រុមកាងារគណបក្សចុះមូលដ្ឋានខេត្តរតនគីរីចំនួន១២រូបផងដែរ។
លោកបានបន្ថែមថា ក្រៅពីការប្រកាសតែងតាំង ក៏មានការធ្វើបច្ចុប្បន្នភាព រាយនាមបញ្ជីបោះឆ្នោតគណបក្ស និងការត្រៀមលក្ខណៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានោះ លោក ជៀង អំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចខ្លួនការពារខ្លួនពីជំងឺកាចសាហាវកូវីដ១៩នេះ ហើយត្រូវការពារខ្លួនឱ្យបានជាប់លាប់បំផុត ដោយត្រូវបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវពាក់ម៉ាសការពារ ឧស្សាហ៍លាងដៃនឹងសាប៊ូ ទឹកអាល់កុល ជែល រក្សា គម្លាតសុវត្ថិភាព ហើយបើមានអាការៈ កណ្តាស ក្អកញឹកញាប់ ក្តៅខ្លួនខ្លាំង បងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាដូចខាងលើនេះ សូមប្រញាប់ទៅរក សេវាសុខាភិបាលដើម្បីឱ្យគ្រូពេទ្យពិនិត្យសុខភាពជូន ដោយមិនត្រូវសម្ងំនៅតែក្នុងផ្ទះឡើយ។
លោកថា ការធ្វើបែបនេះ គឺដើម្បីការពារខ្លួនឯងផង គ្រួសារផង និងសហគមន៍ផងពីជម្ងឺកូវីដ១៩៕