(ភ្នំពេញ)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង តំណាង លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារជាអំណោយរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ និងនាយកវិទ្យាល័យទាំង១៩ ក្នុងខេត្តស្វាយរៀង។
ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយមានចូលរួមពីតំណាង សសយក ថ្នាក់កណ្ដាល លោកសមាជិកកអចិន្ត្រៃយ៍ សសយក ខេត្ត លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង១១ របស់មន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្រុកទាំង៨ គណៈកម្មាធិការ សសយក ក្រុងស្រុកទាំង៨ នាយកវិទ្យាល័យទាំង១៩ និងលោកគ្រូ អ្នកគ្រូជាច្រើនទៀត។
សម្ភារៈដែលបានប្រគល់នៅពេលនេះមានកេសធំ១២ កេសតូច១១ និងកេសA4 ចំនួន២១ ដែលត្រូវបែងចែកដូចខាងក្រោម៖
* លោកគ្រូ អ្នកគ្រូថ្នាក់វិទ្យាសាស្ត្រសង្គមទទួលបាន Eeo bag ១, សៀវភៅ ១, លិខិតថ្លែងអំណរគុណ១ និងវិញ្ញាសាមួយឈុត។
* លោកគ្រូ អ្នកគ្រូថ្នាក់វិទ្យាសាស្ត្រទទួលបាន Eeo bag ១, សៀវភៅ ១, ជែលលាងដៃ១, លិខិតថ្លែងអំណរគុណ១ និងវិញ្ញាសាមួយឈុត។
* នាយកទទួលបាន Eeo bag ១, សៀវភៅ ១, ជែលលាងដៃ១, លិខិតថ្លែងអំណរគុណ១ និងវិញ្ញាសាថ្នាក់វិទ្យាសាស្ត្រ និងសង្គមមួយឈុត រួមទាំងសំណួរ និងចម្លើយ៕