(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គាវ៉ាអន្តរជាតិ អិលធីឌី ដែលជាក្រុមហ៊ុនលក់រថយន្តអន្តរជាតិ និងជាតំណាងក្រុមហ៊ុន Jaguar និងLand Rover បានប្រកាសជាផ្លូវការក្នុងការ ផ្តល់ជូនសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តJaguar និងLand Rover ក្នុងប្រទេសកម្ពុជាដល់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ ការផ្តល់ជូននេះ នឹងធ្វើឲ្យរថយន្តJaguar និង Land Rover ស្ថិតនៅក្រោមការគ្រប់គ្រងដ៏ល្អប្រសើរ របស់ក្រុមហ៊ុនតំណាងចែកចាយ។
ក្រុមហ៊ុនតំណាង ចែកចាយរថយន្តJaguar និង Land Roverថ្មីនេះ មានទីតាំងស្ថិតនៅអគារលេខ៧១២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកស្ទីវ ម៉ាទីន ប្រធានផ្នែកធុរកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនហ្គាវ៉ាអន្តរជាតិ បានថ្លែងថា «ការប្រគល់សិទ្ធិពិសេសដល់ក្រុមហ៊ុន អ អិម អេ ខេមបូឌានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាថ្មីមួយរបស់ក្រុមហ៊ុនJaguar និងLand Rover សម្រាប់ទីផ្សារកម្ពុជាក្នុងការនាំចូលនូវប្រភេទរថយន្តប្រណីត។» ជាពិសេស ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងបង្កើតអគារតាំងបង្ហាញរថយន្ត មជ្ឈមណ្ឌលជួសជុល និងថែទាំរថយន្ត និងហាងលក់គ្រឿងបន្លាស់សម្រាប់ ផ្តល់សេវាដ៏ល្អឥតខ្ចោះជូនអតិថិជន Jaguar និងLand Rover ផងដែរ។
សំរាប់ព័ត៌មានបនែ្ថមសូមទំនាក់ទំនង៖
សំរាប់ការទំនាក់ទំនងទិញរថយន្ត និង ការប្រឹក្សាព័ត៌មានផ្នែកលក់រថយន្ត JaguarនិងLand Rover
សូមទូរស័ព្ទមកកាន់លេខៈ ០៧៧ ៧២២ ៩៩៩