(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍ ប្អូនស្រីរបស់ខ្លួន ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅ ដឺ ព្រេមៀសេនធ័រ សែនសុខ។
ការប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ពិធីរៀបអាពាហ៍ពិពាហ៍របស់លោក ឈួន វណ្ឌី និងកញ្ញា គីម រ៉ា (គីម លី) ដែលត្រូវជាប្អូនស្រីពៅ របស់ឧកញ្ញាបណ្ឌិត គីម ហ៊ាង គំរោងធ្វើនៅ ដឺព្រេមៀសេនធ័រ សែនសុខ (អគារ G) ត្រូវលើកពេលរហូតដល់មានការប្រកាសសារជាថ្មី»៕