(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការបណ្ដុះបណ្ដាល នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្ដោះអាសន្ន រយៈពេល១៥ថ្ងៃ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនោះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការបណ្ដុះបណ្ដាលទាំងអស់ចំនួន១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងបន្តថា គ្រប់គ្រឹះស្ថានអាចបន្តដំណើរការ បណ្ដុះបណ្ដាលតាមប្រព័ន្ធបណ្ដុះបណ្ដាល ពីចម្ងាយ ឬអនឡាញ (ONLINE)៕