(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការបិទដំណើរការនេះ ដោយមើលឃើញ ពីផលប៉ះពាល់ នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩ និងចៀសវាង ការឆ្លងរីករាលដាលក្នុងសហគមន៍។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ»៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖