(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារលិខិតមួយ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីឡឹង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន។
សម្តេចបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិក្ដី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖